ភ្នំពេញៈ បុរសរត់រ៉ឺម៉កម៉ូតូកង់បីម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីបុរស៣នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងរេចង្កូតចូលមកខាងចំណីផ្លូវរ៉ឺម៉កម៉ូតូបុកពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ រំលងអធ្រាត្រចូល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលក់ទូរសព្ទដៃម៉ាកOPPOមួយកន្លែង តាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងជនរងគ្រោះមានឈ្មោះ ឆន ម៉ន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មន្ត្រីយោធា មានឋានៈសក្តវរៈសេនីយ៍ត្រី ស្នាក់នៅក្នុងអង្កភាព កងកិត្តិយសត្រែទព័ មានស្រុកកំណើត ផ្ទះលេខ៥៩ ផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ ចប់ម៉ោងការងារឆ្លៀតរត់រ៉ឺម៉កម៉ូតូកង់បីដើម្បីដោះស្រាយក្នុងជីវភាពបន្ថែម។
តាមកាបញ្ជាក់ពីបុរសម្នាក់ខាង ម៉ូតូដែលរងបួសស្រាលបានប្រាប់ឲ្យដឹងថារូបគាត់ជាម្ចាស់ម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GO-9419 ជិះគ្នា៣នាក់ ទើបនិងចេញពីផឹកស៊ីមួយកន្លែងនៅម្តុំផ្សារឈូកមាស ហើយរូបគាត់បានអង្គុយនៅចំកណ្តាល ចំណែកម៉ូតូឲ្យមិត្តភក្តិជាអ្នកបើកតាមបណ្តោយផ្លូវ២០១១ទិសដៅពីជើងទៅត្បូងបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ខណៈនោះក៏មានរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហមបើកបរដោយបុរស់ម្នាក់បញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើង បុកពេញទំហឹង បណ្តាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូកង់បីស្លាប់ភ្លាមៗនៅនិងកន្លែង។ ចំណែកខាងម៉ូតូរងរបួសធ្ងន់២នាក់អ្នកបើកនិងអ្នកអង្គុយពីក្រោយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗរីឯម្ចាស់ម៉ូតូនៅអង្គុយចំកណ្តាលរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកាវាស់វែងយករ៉ឺម៉កម៉ូតូកង់បីនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕
មតិយោបល់