ព័ត៌មានជាតិ

ជាងធ្វើសំយ៉ាបផ្ទះធ្លាក់ពីលើដំបូលស្លាប់

ពាធិ៍សាត់: បុរសម្នាក់ឡើងទៅដំបូលផ្ទះ ភ្នាត់ស្នៀតបានធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានគេដឹកបញ្ជូនទៅដល់មន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៤រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិមល់ ឃុំរកា ស្រុកភ្នំក្រវាញ ខេត្តពាធិ៍សាត់។

ជនរងគ្រោះឈ្មោះ ម៉ៃ និម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ មានប្រពន្ធឈ្មោះ ឆន ចិន អាយុ៣៣ឆ្នាំ និងកូនឈ្មោះ និម បញ្ញា ភេទប្រុស អាយុ៥ឆ្នាំ។

មូលហេតុជនរងគ្រោះជាជាងធ្វើដំបូលផ្ទះ បានឡើងធ្វើសំយ៉ាបផ្ទះ ហើយក៏បានរអិលជើង ធ្លាក់មកក្រោម បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅវេលាម៉ោង៨និង៥៣នាទី ពេលបញ្ជូនទៅដល់មន្ទីពេទ្យស្រុកភ្នំក្រវាញ៕

photo_2016-09-24_11-26-51

មតិយោបល់