ព្រះវិហារៈ កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង៧និង២០នាទីយប់ មានករណីអំពើហិង្សាក្នុងគ្រួសារមួយលើកកើតឡើងនៅចំណុចភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ រវាងបងប្អូនបង្កើតកាប់បង្ករបួសស្នាមដោយប្រើកាំបិតខ្វែវ
ដែលជនសង្ស័យឈ្មោះ ឈឿន ឈីន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ
ជនរងគ្រោះឈ្មោះ ឈឿន ឈីត ភេទប្រុស អាយុ ២៥ ឆ្នាំមុខរបកសិករ សញ្ជាតិខ្មែរ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវជាប្អូនបង្កើតរងរបួសធ្ងន់ចំក្បាល
មូលហេតុជនរងគ្រោះផឹកស្រាស្រវឹងហើយដេញចាក់ជនសង្ស័យនិងកំបិតចុងស្រួចដែលបណ្ដាលឲ្យជនសង្ស័យទប់ចិត្តមិនបានក៏ទាញកាំបិតខ្វែវមកកាប់ចំក្បាលតែម្ដងទៅពេលនេះបងប្អូនសាច់ញាតិកំពុងយកទៅព្យាបាលមណ្ឌលសុខភាពគូលែន
ចំពោះជនសង្សយ័កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនយកមកប៉ុស្តិ៍រដ្ឋបាលភ្នំពេញរងចាំការដោះស្រាយ៕



មតិយោបល់