ព័ត៌មានជាតិ

ផឹកស្រវឹង រំលោភបានសម្រេច២ដង គេចខ្លួនបាន៣ថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន..

ភ្នំពេញៈ ស្រលាញ់កគ្នាជិត១ឆ្នាំ ទៅលេងផ្ទះខាងស្រីនាំគ្នាផឹកស៊ីស្រវឹង និយាយត្រូវរ៉ូវគ្នានាំគ្នាឡើងទៅដេកក្នុងបន្ទប់ពេញមួយយប់ ក៏ត្រូវម្ដាយខាងស្រីបណ្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនពីបទចាប់រំលោភ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤០នាទីរសៀល ត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

នារីជនរងគ្រោះអាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ចំណែកជនសង្ស័យមានឈ្មោះ អ៊ុក ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមសម្ដីពីម្ដាយនារីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានមកផឹកស៊ីនៅផ្ទះរបស់គាត់ជាមួយកូនស្រីនិងមិត្តភក្តិ២ទៅ៣នាក់ទៀត រហូតវេលាម៉ោង៩យប់ រូបគាត់ក៏បានចូលសម្រាកជាមួយប្ដី ហើយមិនដឹងថាក្រុមកូនៗផឹកស៊ីដល់ម៉ោងប៉ុន្មានទេ លុះដល់ព្រឹកឡើងស្រាប់តែកូនស្រីរបស់គាត់បានប្រាប់ថាឈ្មោះ អ៊ុក ភារុណ បានចាប់រំលោភរូបនាងកាលពីយប់មិញ។ បន្ទាប់មកខាងម្ដាយនារីរងគ្រោះក៏មិនបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចយើងភ្លាមទេ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីម្ដាយនារីរងគ្រោះខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រៃវែង សហការជាមួកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះស្រាវជ្រាវឃាត់ខ្លួន និងបានឃាត់ខ្លួនជនសង្ស័យ ចំណុចភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង។
នៅចំពុះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថា រូបគេនិងនារីត្រូវជាសង្សារនឹងគ្នាជាមួយជនរងគ្រោះ ដោយបានស្គាល់គ្នាអស់ពេលជិត១ឆ្នាំហើយ ហើយនៅថ្ងៃកើតហេតុរូបគេបានទៅផឹកស៊ីនៅផ្ទះរបស់នារីរងគ្រោះ ដែលមានគ្នា៤ ទៅ៥នាក់ដែលស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ។

លុះដល់វេលាម៉ោង១០និង៤០នាទីយប់ ជនសង្ស័យ និងអ្នកផឹកស៊ីផ្សេងទៀត បានឈប់ផឹក មិត្តភក្តិបានទៅដេកនៅផ្ទះរៀងៗខ្លួន ពេលនោះឪពុករបស់នារីរងគ្រោះក៏បានចូលទៅដេកដែរ ចំណែកជនសង្ស័យមិនទាន់ទៅផ្ទះទេ ក៏បានឡើងទៅលើផ្ទះ ដើរចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ឃើញជនរងគ្រោះកំពុងដេកលង់លក់ ជនសង្ស័យក៏បានធ្វើសកម្មភាពពោបពីលើនារីរងគ្រោះ យកដៃខ្ទប់មាត់ ហើយគំរាមថា បើហ៊ានស្រែករូបគេ (ជនសង្ស័យ) នឹងច្របាច់កឲ្យស្លាប់ ពេលនោះ ជនរងគ្រោះមិនហ៊ានស្រែកទេ ហើយជនសង្ស័យក៏បាន ចាប់សម្រាតខោ និងដោះអាវ របស់នារីរងគ្រោះចេញ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបាន សម្រេចចំនួន១លើក រហូតបានរយៈពេល៥នាទីក្រោយ ជនសង្ស័យក៏បានធ្វើសកម្មភាព រំរលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេចម្តងទៀត ហើយជនរងគ្រោះនិងជនសង្ស័យ ក៏បានដេក ជាមួយគ្នារហូតទល់ភ្លឺ ហើយបានត្រឡប់មកផ្ទះធ្វើជាធម្មតា លុះដល់ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/rjJkVjgwyLo

មតិយោបល់