ស្ទឹងត្រែងៈ សមត្ថកិច្ចជំនាញស្រុកថាឡាបរិវ៉ាត់ និងកម្លាំងជំនាញស្រុកឆែប ព្រមទាំងស្នងការនគរបាលខេត្តព្រះសីហនុ បានសហការគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចម៉ូតូមួយគ្រឿង ហើយការឃាត់ខ្លួនបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣១ ខែមករា ២០១៨ វេលាម៉ោង១១និង១០នាទីយប់ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រសីហនុ ជាប់ព្រប្រទល់ ខេត្តស្ទឹងត្រែង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនសង្ស័យទី១ឈ្មោះ ដែង ដា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករត្រូវជាប្តីឈ្មោះ ភាន់ ស្រីរ៉ាច់ ភេទស្រី អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកវត្ថុតាងដកហូតបាន ម៉ូតូគ្រឿងម៉ាកទ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខត្បូងឃ្មុំ 1C-0583 ដែលជនសង្ស័យបានលួចយកមក។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចនគរបាលស្រុកឆែប បានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមទៅតាមនីតិវិធីច្បាប់៕






មតិយោបល់