បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ ធ្វើសកម្មភាពបានចាប់កូនស្រីបង្កើតរបស់ខ្លួនរំលោភ បានសម្រេចជាច្រើនលើក។
យោងតាមពាក្យបណ្តឹងពីប្រពន្ធជនសង្ស័យ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតនិង កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត ចាំស្ទាក់ចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ខណៈដែលជនសង្ស័យ ឆ្លងពីដីថៃ មកខ្មែរវិញក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានអាយុ១២ឆ្នាំ ចំណែកជនសង្ស័យជាឪពុកឈ្មោះ ឈុន សារុំ អាយុ៣៤ឆ្នាំ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំកូនស្រីបង្កើតរបស់ខ្លួនរំលោភពិតប្រាកដមែន ទាំងនៅស្រុកខ្មែរនិងនៅថៃ ក្នុងអំឡុងខែឧសភា រហូតមកដល់ដើមខែធ្នូឆ្នាំ២០១៧មកម្ល៉េះ គឺបានសម្រេចជាច្រើនដង ខណៈដែលប្រពន្ធមិននៅផ្ទះក្រោកទៅលក់ដូរនៅផ្សារថៃ ហើយខ្លួនបានដេកប្រលែងលេងជាមួយកូនស្រី រហូតមានចំណង់អារម្មណ៍ផ្លូវភេទ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងផងដែរ៕
មតិយោបល់