ភ្នំពេញៈ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស និងអាជ្ញាធរមានសមត្ថកិច្ច បានចុះត្រួតពិនិត្យស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលគ្រោងនឹងត្រូវបើកសម្ពោធដាក់ឱ្យសាធារណៈជនប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការសាងសង់ និងជួសជុលស្ពាននេះ ត្រូវបានសម្រេចរួចរាល់មុនផែនការ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕
មតិយោបល់