ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានថា ជាការប្រកាសសង្រ្គាម ជាមួយកូរ៉េខាងជើងហើយ ខណៈហាមប្រាមមិនឲ្យមានការផ្គត់ផ្គង់ប្រេងនោះ

រុស្ស៊ីៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានព្រមានថា ការដាក់បម្រាមហាមឃាត់លើការនាំចេញប្រេងរបស់បណ្ដាប្រទេសនានា ទៅកាន់ប្រទេសកូរ៉េខាងជើង គឺជាការបិទផ្លូវជាតិទាំងស្រុង ដែលនាំឲ្យក្រុងព្យុងយ៉ាងចាត់ទុកថា វាជាការប្រកាសសង្គ្រាមមួយ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីខែធ្នូឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានឯកភាពលើការដាក់ទណ្ឌកម្មថ្មីមួយ ដោយកាត់បន្ថយការនាំចូលប្រេង ក៏ដូចជាការផលិតប្រេងរបស់កូរ៉េខាងជើង ដែលទណ្ឌកម្មនេះ គឺជាឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលចុងក្រោយ ដែលធ្វើទ្បើងពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។

លោក Alexander Matsegora បាននិយាយថា «ប្រសិនបើការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេង ត្រូវបានបញ្ឈប់នោះ វាមានន័យថា ជាការរាំងស្ទះទាំងស្រុង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េខាងជើង ដោយក្រុងព្យុងយ៉ាង ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា ទង្វើផ្លាស់ប្ដូរនេះ គឺស្មើនឹងការប្រកាសសង្គ្រាម ជាមួយរបបខ្លួន៕

មតិយោបល់