កំពង់ចាមៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរសព្ទដៃ ពីភ្នំពេញ មកកំពង់ចាម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្រ្កាប បានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ពេលនេះត្រូវបានលោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៨៤ ត.ព្រ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទខាងលើ ក្រោយពីបានប្រព្រឹត្តអំពើលួច ទូរសព្ទ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ មានឈ្មោះ អ៊ាង តុលា ភេទប្រុស អាយុ២៥ឆ្នាំ មានទីកន្លែងកំណើតភូមិកោះត្រែង ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិកោះត្រែង ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់មាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ៕
មតិយោបល់