ព័ត៌មានជាតិ

រថយន្តកូរ៉េ ដឹកស៊ីម៉ងត៌ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ សន្លប់ស្ដូកស្ដឹង

ព្រះសីហនុ: (ព័ត៌មានដំណឹងបឋម) តា​មសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្បែរក្លោងទ្វារវត្តលើ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េ ដឹកស៊ីម៉ងត៌ គ្មានពាក់ស្លាកលេខ និងម៉ូតូ ម៉ាកហុងដា មួយគ្រឿង ពាក់ស្លាកលេខ 1AL-5431 បើកបរដោយបុរសម្នាក់ រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ចំណែកជនរងគ្រោះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យក្បែរនោះ៕

មតិយោបល់