ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងអាវុធ

ភ្នំពេញ: យោងតាមផេក Anti-Drug Department បានឲ្យដឹងថា កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចយោធាការពារ ព្រំដែនវៀតណាមខេត្តឡុងអាង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធ នៅចំណុចទល់មុខ ច្រកអន្តរជាតិ ប៊ិញហៀប- ព្រៃវល្លិ៍ (ខេត្តស្វាយរៀង-ឡុងអាង) ។

លទ្ធផល: ឃាត់មនុស្ស ឈ្មោះម្នាក់ ត្រិន ទួនខាញ់ ភេទប្រុស ជនជាតិវៀតណាម ។ ដកហូត៖ គ្រឿងញៀនប្រភេទ ទម្ងន់ ២០.៨គ.ក្រ និងអាវុធខ្លី ៣ដើម ។ ចំណែកភាគីកម្ពុជា បន្ទាប់ពីបានទទួលព័ត៌មាន ពីភាគីវៀតណាមរួចមក នៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួល របស់លោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាជ្រាវ ស៊ើបអង្កេត បន្តនៅគោលដៅ ផ្ទះលេខ៨០ ផ្លូវលេខ១០ បុរីប៉េងហួត ភូមិព្រែកលាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ឯក សារិទ្ធ ភេទប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិខ្មែរ (អ្នកដឹកជញ្ជូនគ្រឿងញៀនទៅវៀតណាម) ២- ឈ្មោះ សួន គីមបូរ ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ(អ្នកជួញដូរ) ។

 ដកហូតនូវសារធាតុញៀនសរុបទម្ងន់ ២៤៦០.១៤ក្រាម រួមមាន ៖ 1) ហេរ៉ូអ៊ីន (Heroin) ទម្ងន់ ២១៣៥.៥៧ក្រាម, 2) មេតំហ្វេតាមីន (ICE) ទម្ងន់ ៤.៦៨ក្រាម,
3) អ៊ិចស្តាស៊ី (MDMA) ទម្ងន់១៥៦.៥២ក្រាម, 4) កេតាមីន(Ketamine) ទម្ងន់ ១០.៩១ក្រាម, 5) នីមេតាហ្ស៊េបាម ទម្ងន់២៧៥.១៨ក្រាម, 6) សារធាតុគីមីផ្សំផ្សេងទៀត ទម្ងន់ ២៨៧.២២ក្រាម

ចាប់យកសម្ភារ: រថយន្ត ២គ្រឿង ម៉ូតូ ៣គ្រឿង, អាវុធខ្លី ១ដើម និង អាវុធវែង ១ដើម ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់