បាត់ដំបង ៖ ស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីប្តីបាន រាយបង្កប់ខ្សែភ្លើង ក្រោមខោអាវនៅលើរនាបបន្ទះផ្ទះបណ្តាលឲ្យឆក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅវេលាវេលាម៉ោង ១៤និង០០នាទីរសៀល ស្ថិតនៅក្នុងចំណុចក្រុមទី២៦ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ជា ច័ន្ទរចនា ភេទស្រី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
ជនសង្ស័យ ឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី ។
ចំពោះមូលហេតុ ៖ (ប្រចណ្ឌប្រពន្ធ) ក៏ធ្វើសកម្មភាពរាយបង្កប់ខ្សែភ្លើងនៅក្រោមខោអាវនៅលើរនាបបន្ទះផ្ទះ ដែលបណ្តាលឲ្យឆក់ទៅលើជនរងគ្រោះស្លាប់តែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕


ប្រភព៖ អគ្គស្នងការនគរបាលជាតិ
មតិយោបល់