ព័ត៌មានជាតិ

រថយន្តធុនធំពីរគ្រឿងពន្លះគ្នា បង្កការកកស្ទះចរាចរណ៍ទាំងយប់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំពីរគ្រឿង បុកគ្នា បានបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំង តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បាននឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត៧យប់ ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅទីតាំងកើតហេតុខាងលើ ដោយរថយន្តធុនធំពីរគ្រឿង បានបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា តែសំណាងល្អ មិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ ។

ប្រភពដដែល បានបញ្ជាក់ថា រថយន្តទី១ ម៉ាក ហ្វុយសូ ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខកំពង់ចាម 3A- 6309 មានទិសដៅទៅភ្នំពេញ និងរថយន្តទី២ ម៉ាកនីសាន់ ក្បាលពណ៌ ស ចំណែកអ្នកបើកបររថយន្តទាំងពីរ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំងសងខាង ត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់