ព័ត៌មានជាតិ

យប់​ឆ្លងឆ្នាំម្នាក់ៗរត់បះសក់! ដោយសារតែមន្រ្តីប៉ូលិសដកកាំភ្លើងបាញ់គំរាមសម្លាប់ប្រពន្ធ…

​ភ្នំពេញៈ កម្លាំងនរគបាលប៉ុស្តិ៍ចោមចៅ២ បានសហការជាមួយកំម្លាំងប៉ុស្តិ៍នគរបាលជាច្រើនទៀត ថែមទាំងមានការចូលរួមពីកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនបុរសម្នាក់ដែល ជាកងកម្លាំងអន្តរាមគន៍ពិសេសនៃស្នការដ្ឋានរាជធានីភ្នំពេញ ក្រោយពីខឹងប្រពន្ធសុំលែងក៏ផ្ទុះកំហឹងដកកាំភ្លើងបាញ់គំរាមសម្លាប់។

ហេតុការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលចោមចៅ២ ចោមចៅ៣ ប៉ុស្តិ៍កន្ទោក និងភ្លើងឆេះរទេះ សរុប៥ប៉ុស្តិ៍ បានចូលសហការជាមួយអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ។ យោងតាមសម្តីប្អូនស្រីស្ត្រីរងគ្រោះឱ្យដឹងថា ជនបង្កគឺជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅកន្លែងកើតហេតុមានកូន២នាក់ ដោយសារតែប្តីប្រចណ្ឌខ្លាំងពេក ទើបប្រពន្ធទ្រាំលែងបានក៏បានទៅប្តឹងលែងលះប្រមាណជា៥ខែមកហើយ តែជនបង្កនៅតែមករករឿងមិនព្រមលែងលះ ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងម្តាយព្រមទាំងបងប្អូន បានអង្គុយផឹកស៊ីនៅមុខផ្ទះដើម្បីអបអរសាទរថ្ងៃបុណ្យឆ្លងឆ្នាំសកល ពេលនោះស្រាប់តែជនបង្កជិះម៉ូតូម៉ាក YAHAMA ស៊ីរ៉ូស ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ នប១១២06 មកដល់បានដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ភ័យក៏នាំគ្នារត់ចូលផ្ទះអស់ ។ ហើយជនបង្កបានបាញ់១គ្រាប់ទៀត គំរាមសម្លាប់ប្រពន្ធ ទើបប្រពន្ធជនបង្ក បានទូរសព្ទហៅសមត្ថកិច្ចមកដល់ រួមទាំងមានកម្លាំងនគរបាលប៉ុស្តិ៍ចំនួន៥ មកជួយអន្តរាគមន៍ជិតមួយម៉ោងដោយឃាត់ខ្លួនជនបង្កបានប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនិតិវិធី ៕

មតិយោបល់