ស្វាយរៀងៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង បង្ហាញខ្លួនជនជាតិវៀតណាមម្នាក់ ដោយជាប់ចោទពីបទកាន់កាប់ ឬដឹកជញ្ជួនអាវុធ ដោយគ្មានច្បាប់អនុញ្ញាត និងដកហូតបានកាំភ្លើង AK៤៧ មួយដើម ដែលឃាត់ខ្លួនបានកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យម្នាក់ មានឈ្មោះ ទ្រឿង មិញថុង អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៉ិនយឿង ប្រទេសវៀតណាម ដកហូតបាន កាំភ្លើងAK47 ១ដើម, បង់ចំនួន២បង់, គ្រាប់៥៦គ្រាប់, សឺមែល១, សាងសម្រាប់ដាក់គ្រាប់១ខ្សែ,ពិល១, ឡាស៊ែដាក់ជាប់កាំភ្លើង១ ហើយតាមការសារភាព កាំភ្លើងនេះគេទិញពីបុរសម្នាក់នៅក្រុងបាវិត៕
មតិយោបល់