ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១៤និង៣៤នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧៤ ១៧៥ ស្ថិតនៅក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក ដោយបើករថយន្តកៀរម៉ូតូ បញ្ច្រាសទិសគ្នា (ម៉ូតូបើកមិនប្រកាន់ស្តាំ) បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ខូចខាតម៉ូតូ០១គ្រឿង ។
រថយន្ដបង្កប្រភេទធុនធំ (មិនស្គាល់ម៉ាក) បានបើករត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហតុ ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដាធុន១២៥ ពណ៌ក្រហម ពាក់ផ្លាកលេខពោធិ៍សាត់ ១J.៦៧៥ (ធ្វើចរាចរណ៍ពីកើតទៅលិច) អ្នកបើកឈ្មោះ តឹក គិន អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ (បានស្លាប់) មានអ្នករួមដំណើរជាមួយឈ្មោះ ហ៊ុត ឡៃហៀង អាយុ២២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ-ឃុំខាងលើ (រងរបួសស្រាល) ។ ភ្លាមៗនោះជនរងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ ។
ក្រោយកើតហេត យោងតាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង២៧នាទី បញ្ជាឲ្យសមត្ថកិច្ចប្រគល់ម៉ូតូនិងសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់