ព័ត៌មានជាតិ

ផឹកស្រាក្លែមសម្តី ម្នាក់ដេកពេទ្យ ម្នាក់ចូលគុក!..

​រតនគិរី: មានករណីហិង្សាមួយបានកើតឡើងរវាងបុរស២នាក់ ផឹកស្រាជាមួយស្រាប់តែទាស់ពាក្យសម្តីគ្នា វាយគ្នាម្នាក់ដេកពេទ្យ ម្នាក់ទៀតចូលគុក។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចផ្លូវឆេងឡុក ក្នុងភូមិប៉ុង ឃុំប៉ង ស្រុកវើនសៃ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ ឡច វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ បានរងរបួសធ្ងន់បែកក្បាល ។ ចំណែកជនសង្ស័យឈ្មោះ គីន ធា ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋាន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់