ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ពលរដ្ឋដែលមានទីលំនៅក្នុង ខណ្ឌចំនួន៥នៅក្នុងរាជធានីភ្នំពេញ រួមមាន ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ឲ្យបានជ្រាបថា ក្នុងគោលបំណងកាត់បន្ថយទឹក បាត់បង់ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល គឺសំដៅទៅលើការបង្កើន សេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយ ពេលយប់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង១០យប់ រហូតដល់ម៉ោង៥ ។
សូមបញ្ជាក់ ក្នុងខណ្ឌទាំង៥ បានបែងចែកជាសង្កាត់ក្នុងនោះ
ខណ្ឌ៧មករា រួមមាន ៨សង្កាត់។
ខណ្ឌចំការមន ចំនួន ១២សង្កាត់។
ខណ្ឌទួលគោក មានចំនួន ១០សង្កាត់។
ខណ្ឌមានជ័យ រួមមាន ៥សង្កាត់។
ខណ្ឌឬស្សីកែវ រួមមាន ៧សង្កាត់។
មតិយោបល់