ភ្នំពេញៈ បុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកTUNDRAដល់ចំណុចផ្លូវបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកម៉ូតូស្កូបពីបើកបរដោយនារីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ត្រសក់ផ្អែម កែងផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1AU-4424 បើកបរតាមបណ្តោយផ្លូវ៦៣ ស្រាប់តែមានរថយន្តម៉ាកTUNDRA ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AI-2917 បើកបរដោយបុរសជាជនជាតិចិន តាមបណ្តោយផ្លូវ២៨២ លុះមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូស្កូបពីបើកបរដោយនារីម្នាក់ ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ងទៅសមត្ថកិច្ចជំនាញឲ្យមកយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់