ព័ត៌មានជាតិ

បើកបរមិនគោរពច្បាប់! រថយន្ត២គ្រឿងបុកគ្នា របួសធ្ងន់ម្នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបុកជាមួយរថយន្ត បណ្តាលឲ្យតៃកុងរថយន្តម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ៣ រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ០៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨យប់ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ លេខ៥០-៥១ ចំណុច ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាក្សីបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ត ម៉ាក SUZUKI JXR ពណ៌ក្រហមចាស់ ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2E–0858 បើកបរដោយឈ្មោះលុយ ដាលីន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិស្វាយ ឃុំស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរម្នាក់ ដែលបើកមានទិដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ រថយន្តម៉ាកHYUNDAI ពណ៌ ស-ខៀវ ប្រភេទសណ្តោង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3604 សណ្តោងសឺមឺរ៉ឺម៉ក 4A-2885បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់ អ្នកបើកបររថយន្តម៉ាកSUZUKI JXR ឈ្មោះលុយ ដាលីន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ រថយន្តខូចធ្ងន់២ គ្រឿងយកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

តាមការសន្និដ្ឋាន អ្នកបើកបររថយន្ត ម៉ាកSUZUKIJXR ឈ្មោះលុយ ដាលីន ធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នរំលោភទៅលើយានយន្តមកពីទិសដៅផ្ទុយ៕

មតិយោបល់