ព័ត៌មានជាតិ

កូនក្មេង៣នាក់នាំគ្នាលេងទឹករណ្ដៅ លង់ស្លាប់២នាក់

ត្បូងឃ្មុំៈ កូនក្មេងតូចៗ៣នាក់ បាននាំគ្នាទៅលេងទឹក ក្នុងប្រឡាយរណ្តៅ ដែលគេជីកសម្រាប់ដាក់លូ ទើបកសាងផ្លូវថ្មី លង់ស្លាប់២នាក់ និងកុមារម្នាក់ ជីវិតថ្លៃបានរួចផុតពីសេចក្ដីស្លាប់ កាលវេលា ម៉ោងប្រហែល១២និង១០នាទីថ្ងែទី២២ ខែសីហា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះដោយសារលង់ទឹកប្រឡាយដាក់លូនេះ ទី១-ឈ្មោះ ហាន លីហួន អាយុ៨ឆ្នាំ ឪពុកឈ្មោះ ហន លីហាន ប្រពន្ធឈ្មោះ ផា ស៊ីថា នៅភូមិស្រឡប់ ឃុំស្រឡប់។ ២-ឈ្មោះ ចិត ចេម អាយុ១២ឆ្នាំ ឪពុកឈ្មោះ យេន ចិត ម្តាយឈ្មោះ សឿន រិន នៅភូមិស្រឡប់ ឃុំស្រឡប់។ ៣-ឈ្មោះ ឈាង ពន្លក អាយុ១២ឆ្នាំ ឪពុកឈ្មោះ ឌុច ឈាង អាយុ៤៨ឆ្នាំ នៅភូមិស្រឡប់ ឃុំស្រឡប់។

មុនកើតហេតុ កុមាររងគ្រោះ បាននាំគ្នាទៅលេងទឹកក្នុងប្រឡាយរណ្តៅ ដែលគេជីកសម្រាប់ដាក់លូ ទើបកសាងផ្លូវថ្មី (សាលាខេត្តត្បូងឃ្មុំ) មានជម្រៅ ២,៥០ម៉ែត្រ ទទឹងប្រហែល៤ម៉ែត្រ បណ្តោយរាប់សិបគីឡូ បណ្តាលឲ្យលង់ស្លាប់ចំនួន០២នាក់ ទី១ ឈ្មោះហាន លី ហួន និង២-ឈ្មោះ ចិត ចេម ។ ក្នុងខណៈពេលដែលកុមារាទាំង២នាក់ កំពុងលង់ទឹកកុមារា ឈ្មោះ ឈាង ពន្លក បានរត់ មកប្រាប់ចាស់ៗ នៅក្នុងភូមិឲ្យជួយ តែដោយសារកន្លែងកើតហេតុ នៅឆ្ងាយពីភូមិ ទើបមិនអាចសង្គ្រោះជីវិតកុមារទាំង២នាក់នោះបាន៕

photo_2016-08-22_17-12-55photo_2016-08-22_17-13-01photo_2016-08-22_17-13-08photo_2016-08-22_17-13-14photo_2016-08-22_17-13-20photo_2016-08-22_17-13-29

មតិយោបល់