បាត់ដំបងៈ កម្លាំងនគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស ដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។
ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួចមក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើសដឹកនាំកម្លាំង ពីស្នងការដ្ឋាន សហការជាមួយនគរបាលស្រុកឯកភ្នំ ស្រុកសង្កែ ចុះបង្រ្កាបបទល្មើស នេសាទដោយខុសច្បាប់នៅ បឹងទន្លេសាប ខេត្តបាត់ដំបង នៅចំណុចអតីត ឡូត៍លេខ២ (ស្រោងកណ្ដៀវិច-កោះអ្នកតា-កោះត្រង-តាបផ្ចេះ ក្រឡុកនរា) និងឡូត៍ លេខ៣(កោះផ្ទោល) ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាលទ្ធផល សមត្ថកិច្ចបង្រ្កាបបាន ៖ សាច់មងដែលត្រូវកាប់បំផ្លាញ ចោលប្រវែង ១១,០០០ម៉ែត្រ , ឡុកចំនួន៣៩ឡុក , បង្គោលឈើ ចំនួន៣,៤០០ដើម , ដុតបំផ្លាញជម្រកស្នាក់នៅចំនួន៧ កន្លែង , ព្រលែងកូនត្រី ចំនួន ១,២០០ គីឡូក្រាម , ធ្វើការអប់រំចំនួន៦ នាក់ ស្រី១នាក់ និងដកហូតបានកាណូត១គ្រឿង ផងដែរ៕
មតិយោបល់