នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមការងារទទួលបាននូវសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។
បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី Microsoft Forms បង្កេីតនូវទម្រង់ Login នៃកម្មវិធីអ៊ីនធឺណិត ផ្សេងៗ ធ្វេីជាអន្ទាក់លួចយកព័ត៌មានគណនីអ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា
មតិយោបល់