បន្ទាប់ពីចាញ់ការប្រកួត នាដើមសប្តាហ៍មុនកន្លងមក លោក Roman Abramovic បានគម្រាមបណ្តេញលោក Antonio Conte ចេញពី Stamford Bridge ប្រសិនបើលោកដឹកនាំក្លិបចាញ់ក្រុម Watford យប់នេះទៀត។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា មហាសេដ្ឋីរុស្ស៊ី និងជាប្រធានក្លិបតោខៀវ Chelsea លោក Roman Abramovic បានផ្តល់ឱសានវាទដល់លោក Conte ក្នុងជំនួបជាមួយក្រុម Watford យប់នេះ។ មហាសេដ្ឋី រូបនេះ បានគម្រាមបណ្តេញលោក Conte ចេញប្រសិនបើលោក ត្រូវបរាជ័យក្រោមស្នាដៃក្រុម Watford យប់នេះទៀត ព្រោះថា Chelsea ទើបតែចាញ់ក្នុងដីយ៉ាងអាម៉ាស់ កាលពីការប្រកួតមុន។ នេះគឺជារឿងធម្មតាស្រាប់ទៅហើយ សម្រាប់ប្រធានក្លិបតោខៀវ Chelsea រូបនេះ ដែលតែងតែ បណ្តេញគ្រូបង្វឹកចេញពីក្លិប ដោយមិនគិតពីសមទ្ធិផលរបស់គ្រូបង្វឹករូបណាឡើយ ឲ្យតែដឹកនាំមិនបានល្អ នឹងបណ្តេញចេញភ្លាម។ យ៉ាងណាវិញ សម្រាប់លោក Conte បានត្រៀមខ្លួនរួចហើយដែរ ក្នុងការចាកចេញ តែមិនមែនពេលនេះទេ គឺនៅរដូវកាលក្រោយ ដើម្បីទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ឬក្រុម Inter Milan ផងដែរ។
ក៍ប៉ុន្តែ លោកនឹងមិនធ្វើឲ្យ Abramovic បណ្តេះចេញ ដូច Jose Mourinho ឡើយ ខណៈការប្រកួតជាមួយ Watford យប់នេះ លោក Antonio Conte នឹងធ្វើយ៉ាងណា ស្តារមុខស្តារមាត់របស់ក្រុម តោខៀវ Chelsea មិនឲ្យបរាជ័យទៀតឡើយ។
មតិយោបល់