សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានដេកស្លាប់។
ជនរងគ្រោះឈ្មោះ DIAS AGUIAR BRAVO VITOR MANUEL ភេទប្រុស កើតថ្ងៃទី១៧-០៨-១៩៤៧ ជនជាតិព័រទុយហ្កាល់ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ផ្អែកតាមការស្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម លើសឈាមរ៉ាំរ៉ៃ បណ្តាលឲ្យឈាមឡើងគំហុក ចុះខ្សោយចង្វាក់បេះដូងនិងដង្ហើម។
ក្រោកពីពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យប្រពន្ធយកទៅរៀបចំបូជា តាមសំណូមពររបស់ស្ថានទូត ៕
មតិយោបល់