ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានករណីក្មេងស្ទាវបានផ្ទុះទំនាស់វាយគ្នាផ្អើលពេញផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ២១៧ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយបាននាំខ្លួនក្មេងស្ទាវទាំងនោះយកមកសាកសួរ នៅប៉ុស្តិ៍បន្តទៀត តែសូមបញ្ជាក់ថា ករណីនេះ គ្មាននរណាម្នាក់រងរបួសអ្វីនោះទេ៕
មតិយោបល់