តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីរូបគេស្រវឹងស្រារួចយកដំបងវាយទៅលើប្រពន្ធខ្លួនបង្កជារបួសស្នាម។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភិមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ ឈិត ភឿន ភេទស្រី ត្រូវជាប្រពន្ធឈ្មោះ ប្រាក់ ចេក ភេទប្រុស អាយុ៤៧ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យត្រូវនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕
មតិយោបល់