ព័ត៌មានជាតិ

មុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៥ នាក់ ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួន

កោះកុង: កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០ នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនមុខសញ្ញា រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៥ នាក់ ស្រី ១ នាក់ នៅចំនុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជនសង្ស័យរួមមាន ៖
១. ឈ្មោះ សាម វិបុល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
២. ឈ្មោះ ស៊ឹម សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ផ្នែកលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
៣. ឈ្មោះ អី សោ (ហៅត្រេន) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ផ្នែកលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
៤. ឈ្មោះ នូ ចិន្តា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
៥. ឈ្មោះ និត ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិ ២ សង្កាត់ស្មាច់មានជ័យ ។

ដកហូតបានវត្ថុតាង ៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ៥ កញ្ចប់ និងសម្ភារមួយចំនួន ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់