ព័ត៌មានជាតិ

ភ្ញាក់ទ្បើងភ័យបុកពោះទាំងព្រឹក!!! បុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅលើដើមព្រីង

សៀមរាប: កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង នៅលើដើមព្រីងខាងក្រោយផ្ទះ ដោយខ្សែនីឡុង ពណ៌ខ្មៅ។

ជនរងគ្រោះឈ្មោះ សោន ជា អាយុ២៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

មូលហេតុ៖ គឺអាចមកពីជនរងគ្រោះ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ច្រើនដង ទើបប៉ះពាល់ដល់សសៃប្រាសាទខួរក្បាលធ្ងន់ធ្ងរ។

ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់