កំពង់ធំៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកើតមានអគ្គិភ័យ បង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង និងមនុស្សរងរបួសស្រាលម្នាក់ ។
ករណីនេះបានកើតឡើង កាលពីថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ខែ កុម្ភៈ ឆ្នាំ២០១៨
កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ស្ថិតនៅភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ជនរងគ្រោះឈ្មោះ ស៊ឺ គឹមទាម ភេទស្រី អាយុ៣៨ឆ្នាំ(របួសស្រាល) ត្រូវជាកូនបង្កើតម្ចាស់ផ្ទះឈ្មោះ ឈាវ ប៊ុនស៊ឺ ភេទប្រុស អាយុ៦៣ឆ្នាំ បានខូចខាតផ្ទះ១ខ្នង ទំហំ១២ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងជញ្ជាំងក្ដាឆេះទាំងស្រុង ស្រូវ៥០ថាំង ម៉ាស៊ីនបូមទឹក១គ្រឿង ម៉ាស៊ីនកិនស្រូវ១គ្រឿង ទូរទស្សន៍២គ្រឿង ផ្ទាំងសូលា៣ផ្ទាំង លុយខ្មែរ២៥លានរៀល លុយដុល្លា១ម៉ឺនដុល្លា មាស៨តំឡឹងនិងសម្ភារៈមួយចំនួនទៀត។
មូលហេតុ នៃការឆេះគឺការធ្វេសប្រហែស ប្រើប្រាស់ចង្ក្រានហើយមិនបានពន្លត់ភ្លើង បណ្តលឲ្យឆាបឆេះខូចខាតផ្ទះទាំងស្រុង ចំណែករថយន្តពន្លត់អគ្គិភ័យ មិនបានចេញអន្តរាគមន៍ទាន់ពេលនោះទេ៕
មតិយោបល់