ព័ត៌មានជាតិ

ចុម!.. ម៉ូតូឃ្លីកមួយគ្រឿង ចូលចាក់សាំងពេញម៉ារ៉េសាវ័រ គ្រាន់តែបញ្ចេះស្រាប់តែផ្ទុះឆេះហ្មង

ស្វាយរៀង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីអគ្គិភ័យមួយបានឆេះម៉ូតូមួយគ្រឿង ក្រោយពីមានសំឡេងផ្ទុះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង សំណាងល្អណាស់ គ្មាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងនៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខការ៉ាសសាំថមួយកន្លែង ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ករណីនេះផ្ទុះឆេះម៉ូតូខាងលើនេះ គឺកើតឡើងខណ:ដែលម៉ូតូម៉ាកឃ្លីក បានសាំងពេញម៉ារ៉េសាវ័រ ហើយក៏ផ្ទុះឆេះតែម្តង៕

មតិយោបល់