កណ្ដាលៈ ប្រភពព័ត៌មានច្បាស់ការ បានបង្ហើបឲ្យដឹងថា បណ្តឹងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ គោរពជូនលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ប្តឹងឧកញ៉ា រឿង សំអាន ហៅពៅ រហូតមកទល់ថ្ងៃទី០៥ ខែកុម្ភៈ នេះ ពុំទាន់ដាក់ចូលអយ្យការអមសាលាដំបូងខេត្តកណ្ដាល ជាផ្លូវការទេ ។
សូមជម្រាបថា យោងតាមលិខិតមួយច្បាប់របស់ក្រសួងរ៉ែ និងថាមពល ដាក់ជូនអយ្យការអមសាលាតំបូងខេត្តកណ្តាល ប្ដឹងម្ចាស់រណ្តៅដីឈ្មោះ រឿង សំអាន ហៅ ពៅ រស់នៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ លោក ពៅ ដែលគេដឹង ត គ្នាថា គឺជាម្ចាស់រណ្តៅដ៏ធំម្នាក់ប្រចាំស្រុកស្អាង ខេត្តកណ្តាល ផ្នែកអាជីវកម្មជីកខ្សាច់ និងរណ្តៅដី ហើយមិនត្រឹមតែប៉ុណ្ណោះលោក ពៅ ធ្វើអាជីវកម្ម គឺគ្មានអាជ្ញាបណ្ណ ហើយ នៅខណៈ មន្រ្តីជាន់ខ្ពស់របស់ក្រសួងរ៉ែ បានសហការជាមួយមន្ទីរចុះទៅពិនិត្យរណ្តៅដី តាមបណ្តាស្រុកទូទាំងខេត្តកណ្តាល ។ ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង៤៥នាទី ក្រុមអធិការកិច្ចទី៣របស់ក្រសួងចុះដល់រណ្តៅដី លោក ពៅ តែមិនបានជួបលោកពៅទេ បានជួបតែមេការ និងប្រពន្ធរបស់លោកពៅ ហើយប្រពន្ធលោក ពៅ ឈ្មោះ ចាន់ មន្នី មិនបានសហការជាមួយមន្រ្តីរបស់ក្រសួងឡើយ បន្ទាប់មកស្រាប់តែ លោក រឿង សំអាន ហៅ ពៅ បាន ជេរប្រមាថធ្ងន់ៗ ហើយនិងបរិហាកេរ្តិ៍ ប្រាប់អ្នកដ៏ទៃ និងអ្នកសារព័ត៌មានថា ចុះមកយកតែលុយ អាណាមានលុយអោយពួកវាទៅ មិនត្រឹមតែប៉ុណ្ណោះ ប្រើពាក្យសំដី អសុរស លើសពីអ្វីដែលមិនគួរអោយជឿទៀត ខណៈក្រុមអធិការកិច្ច ចុះពិនិ្យ
ហើយទើបនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងរ៉ែនិង ថាមពលបានដាក់ពាក្យប្តឹងចំនួន២ដាច់ដោយឡែក ពីគ្នា ទី១ ទៅលើឈ្មោះ ចាន់ មុន្នី ដែលគេស្គាល់ថា ជាភរិយារបស់ជនដែលរងបណ្តឹងរូបនេះ ពីបទ ធ្វើប្រតិបត្តិការជីកយកអាចម៍ដី លើសដែនអាជ្ញាបណ្ណ និងធ្វើប្រតិបត្តិកាខ្សាច់ ដោយបកគ្មានអាជ្ញាបណ្ណ ហើយទី២ បណ្តឹងលើលោក រឿង សំអាន ពីបទ ជេរប្រមាថ និងបរិហារកេរ្ត៍ នេះបើយោងតាមពាក្យបណ្តឹងរបស់ក្រសួងរ៉ែ និងថាមពល ផ្ញើជូនលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល ។
មូលហេតុដែលនាំឲ្យមានការដាក់ពាក្យប្តឹងទៅលើឈ្មួញរណ្តៅដីដ៏ធំទាំង២នាក់នេះ គឺផ្តើមចេញពីលោក រឿង សំអាន ហៅ ពៅ បានជេរប្រមាថ និងបទបរិហារកេរ្ត៍ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ក្រោយពីហេតុការណ៍បានកើតឡើងនោះ ក៏មានអ្នកយកព័ត៌មានបានទូរស័ព្ទទៅសម្ភាសន៍លោក ពៅ ដើម្បីស្វែងរកការពិត ហើយលោកបានឆ្លើយតបដោយចោទប្រកាន់ទៅលើក្រុមមន្រ្តីអធិការកិច្ចរបស់ក្រសួងរ៉ែ និងថាមពលថាៈ មកទារថ្លៃបាយទៀតហើយពួកអាមន្រ្តីអស់នេះ ហើយថែមទាំងជេរប្រមាថប្រាប់អ្នកសារព័ត៌មានតាមរយៈទូរសព្ទ និងផ្ទាល់មាត់ ខណៈនោះ លោកក៏បានគេចមុខបាត់មិនជួបដោះស្រាយ អកប្បកិរិយាបែបនេះ ហើយទើបក្រសួងរ៉ែ និងថាមពលប្រកាសដាក់ពាក្យបណ្តឹងតែម្តង។
បើយោងតាមការបញ្ជាក់ពីរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ឌិត ទីណា បានប្រាប់ភ្នាក់ងារយើងថា ខេត្តកណ្តាល នេះមិនមែនជាលើកទី១ទេ ដែលក្រសួងរ៉ែ និង ថាមពល បានប្តឹងម្ចាស់អាជីវកម្ម
រណ្តៅដី និងខ្សាច់ដែលធ្វើអាជីវកម្មរ៉ែ មិនគោរពច្បាប់រ៉ែនោះ ទើបតែលោក រឿង សំអាងហៅ ពៅនេះទេ ដែលល្បីល្បាញជាងគេ ដោយសារតែមានការបាញ់បោះភ្ជាប់ជាមួយគ្នាផង ហើយតាមពិតការបាញ់
គឺវាខុសពេលវេលាគ្នា នៃការចុះអធិការកិច្ចពិនិត្យទៅលើបច្ចេកទេសរណ្តៅដី បន្ទាប់ពីក្រុមអធិការកិច្ចទី៣របស់ក្រសួងចេញមកវិញ ក៏ស្រាប់តែលោក រឿង សំអាន ជេរប្រមាថ និងបរិហារកេរ្ត៍ ទៅលើមន្រ្តីរ៉ែ មានទាំងភស្តុតាងថែមទៀតផងកត្តាទាំងនេះស្តែងអោយឃើញពីការមាគងាយទៅដល់មន្រ្តីរបស់ក្រសួង ដែលបានចុះបំពេញការងារហើយក៏ជាការព្រមានដល់ម្ចាស់រណ្តៅដី រណ្តៅខ្សាច់ និង ម្ចាស់អាជីវកម្មបូមខ្សាច់ដ៏ទៃទៀតផងដែរ៕
មតិយោបល់