ខេត្តកណ្តាល៖ ស្រះចិញ្ចឹមត្រីឆ្តោរាប់រយកន្លែងនៅស្រុកលើកដែក ខេត្តកណ្តាលកើតមានយ៉ាងពេញ ទំហឹងយូរឆ្នាំមកហើយ ដោយឡែកមន្ត្រីជំនាញសង្កាត់ជលផលលើកដែកខិតខំបិទបាំងធ្វើមិនដឹងមិនលឺ ដើម្បីប្រមូលលុយពីស្រះចិញ្ចឹមត្រីឆ្តោទាំងនេះជាយូរឆ្នាំមកហើយ បច្ចុប្បន្នបទល្មើសនេសាទនៅក្នុងអាណា ចក្រស្រុកលើកដែកកើតមានយ៉ាងអណាអធិបតេយ្យ មានស្រះចិញ្ចឹមត្រីឆ្តោអាំងវែទ័រប្រើអាគុយឆក់ត្រី មងគ្របបីជាន់ យ៉ាងតាវប្រើដុមត្រជាក់ កំពង់ធ្វើសកម្មភាពយ៉ាងគក្រើកទាំងយប់ទាំងថ្ងៃ ដោយគ្មានខ្លាច ញញើតសមត្ថកិច្ចជំនាញសូម្បីតែបន្តិ។ ទាំងនេះសរបញ្ជាក់អោយឃើញថា ពិតជាមានការបើកភ្លើងខៀវយ៉ាង ពិតប្រាកដពីសំណាក់មន្ត្រីជំនាញសង្កាត់ជលផលលើកដែក បានជាបទល្មើសដែលកំពង់ធ្វើសកម្មភាព ប្រព្រិត្តទៅបានយ៉ាងរលូនបែបនេះ ។ ជាការពិតណាស់ ប្រសិនបើមិនមានការយល់ចិត្តប្រទាក់ក្រឡានិងគ្នាជាមួយមន្ត្រីជំនាញជលផល សង្កាត់លើកដែក ពលរដ្ឋទាំងនោះមិនអាចមានលទ្ធភាពប្រព្រឹត្តបទល្មើសបានយ៉ាងស្រួលបែបនេះឡើយ ។ ភាពធូរលុងគ្មានឆន្ទះក្នុងការបង្ក្រាបពីសំណាក់មន្ត្រីជំនាញជលផលនាពេលសព្វថ្ងៃនេះ ធ្វើអោយប្រជាពលរដ្ឋ គ្មានជំនឿអស់សង្ឃឹមទៅលើមន្ត្រីជំនាញដែលមានតួនាទីទប់ស្កាត់បទល្មើសការពារមច្ឆាជាតិ បែជាត្រូវដងត្រូវផ្លែជាមួយអ្នកប្រព្រឹត្តបទល្មើសទៅវិញ ។ ប្រជាពលរដ្ឋបានបន្តទៀតថា បទល្មើសនៅស្រុក លើកដែកកំពង់ដំណើរការបានយ៉ាងរលូននាពេលសព្វថ្ងៃនេះ មន្ត្រីជំនាញក្តាប់យ៉ាងណែននៅក្នុងដៃ ជាពិសេសស្រះចិញ្ចឹមត្រីឆ្តោពេលចាប់ត្រីលក់ក៏ជំរាបលោកនាយសង្កាត់ជលផល ពេលទិញកូនត្រីឆ្តោមក ចិញ្ចឹមក៏ត្រូវជំរាបលោកនាយសង្កាត់ដែរ ។ បើមិនដូច្នេះទេ មិនអាចចិញ្ចឹមត្រីឆ្តោបានយ៉ាងស្រួលបែបនេះបាន ឡើយ គឺលោកនាយសង្កាត់មានការបង្ក្រាបភ្លាមៗចំពោះអ្នកចិញ្ចឹម ចិញ្ចឹមមិនជំរាប និងមិនបានបង់លុយជូន គាត់ ។ ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះផងដែរអ្នកសារព័ត៌មានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកនាយ សង្កាត់ជលផលលើកដែកតែទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន ចំណែកលោក កែវ សាវី នាយផ្នែក រដ្ឋបាលជលផលរកាកោងបានប្រាប់អោយដឹងផងដែរថា ស្រះចិញ្ចឹមត្រីឆ្តោនៅស្រុកលើកដែក លោកទទួលស្គាល់ថាពិតជាមានច្រើនមែន ហើយត្រីឆ្តោដែលនាំចេញទៅលក់ មន្ត្រីជំនាញធ្វើការផាក ពិន័យចេញលិខិតអនុញ្ញាតិអោយនាំចេញ នៅទូទាំងខេត្តកណ្តាល។ ហើយមន្ត្រីជំនាញនឹងធ្វើការទប់ស្កាត់ កូនត្រីឆ្តោទាំងតូចទាំងធំតែយើងមិនបំផ្លាញពួកគាត់ដែលចិញ្ចឹមត្រីឆ្តោនោះទេ ។ ជាពិសេសមន្ត្រីជំនាញ អនុវត្តនឹងធ្វើការពិន័យជាមួយក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនត្រីឆ្តោ បើគ្មានលិខិតទេ គឺមិនអាចដឹកជញ្ជូន បានឡើយ ៕
ព័ត៌មានជាតិ
មតិយោបល់