ភ្នំពេញៈ យុវជនម្នាក់ ព្រោះតែឥទ្ធិពលគ្រឿងញៀនធ្វើឲ្យបាត់បង់ស្មារតីរត់ឡើងលើរបងផ្ទះប្រជាពលរដ្ឋ ស្រែកឡូឡាបម្រុងលោតចុះមកក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ធ្វើឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចភ័យស្លន់ស្លោរដេញចាប់សឹងតែមិនបាន។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើគេឃើញមានយុវជនម្នាក់មិនដឹងមកពីណាមិនស្គាល់អត្តសញ្ញាណបានរត់ឡើងលើរបងផ្ទះគេស្រែកឡូឡាហើយប្រុងលោតចុះមកក្រោមធ្វើឲ្យពួកគាត់ភ័យក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឲ្យជួយអន្តរាគមន៍។
លោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងបានឲ្យដឹថា ពិតជាមានករណីយុវជនម្នាក់រត់ឡើងលើរបងផ្ទះពលរដ្ឋពិតមែន។ដោយសង្ស័យថាយុវជនរូបនេះប្រើប្រាស់គ្រឿងញៀនលើសកម្រិតធ្វើឲ្យបាត់ការចងចាំវង្វេងស្មារតីទើបទៅជាបែបនេះ។ លោកនាយប៉ុស្តិ៍បន្តទៀតថា យុវជនខាងលើនេះមិនស្គាល់អត្តសញ្ញាណទេហើយមិនដឹងមកពីណាមានអាយុប្រហែលជាង២០ឆ្នាំ។
ក្រោយមកក៏បញ្ជូនយុវជនរូបនោះទៅប្រគល់ឲ្យមន្ទីរសង្គមកិច្ចចាត់ការបន្ត៕
មតិយោបល់