ភ្នំពេញៈ បុរសម្នាក់បានរងរបួសបែកក្បាលដេរអស់២០ថ្នេរ ដែលហិង្សាខាងលើបានកើតឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពី វេលាម៉ោង៩និង៤៥នាទីយប់ នៅត្រង់ ចំណុច បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណី ហិង្សាដោយចេតនាខាងលើ (កាប់បង្ករបួសស្នាម) បង្កឡើងដោយជនសង្ស័យម្នាក់ដែលប្រដាប់ដោយកាំបិតបុ័ងតោ យកមកធ្វើនិងសកម្មភាព។
ជនសង្ស័យខាងលើ មានឈ្មោះ សុផាត តារាវិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅភូមិទី៦ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
រហូតមកដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងលើទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ២ដើម្បីជួយរកអន្តរាគម៍។
ចំណែកជនរងគ្រោះខាងលើមានឈ្មោះ លឹម បញ្ញាពណ៍ ភេទប្រុសអាយុ២៣ ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិបត់ជី១ ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះដែលត្រូវជនសង្ស័យកាប់នោះគឺត្រូវចំផ្អែកក្បាល ពីលើចំនួន១កាំបិត ដេរចំនួន២០ថ្នេរ។
តាមដំណើរពីជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានធ្វើដំណើរ ពីផ្ទះនៅភូមិបត់ជី១ឃុំព្រែកហូរ ស្រុកតាខ្មៅ ខេត្តកណ្តាល ក្នុងគោលបំណងថា មកចូលរួមកម្មវិធីបុណ្យ ស្ថិតនៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
លុះពេលមកដល់ជនរងគ្រោះបានដើរទៅហូបមីតែពេលកំពុងហូបមី ជនរងគ្រោះបានឈ្លោះជាមួយអ្នកផ្សេងនៅមុខផ្ទះជនសង្ស័យ ព្រោះផ្ទះជនរងគ្រោះមានកម្មវិធីខួបកំណើតប្អូនរបស់ជនសង្ស័យ នោះ ។ រួចជនសង្ស័យខឹងបានដើរចូលទៅក្នុងផ្ទះ ទាញកាំបិតបុ័ងតោ ទៅកាប់ចំក្បាលជនរងគ្រោះ១បុ័ងតោតែម្តង។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤និង១០នាទីក្រោយពីទទួលពាក្យបណ្តឹង ទើបសមត្ថកិច្ចចុះធ្វើរការស្រាវជ្រាវនិងឃាត់ ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យក្រោយពីការសួរនាំរួច ទើសម្ថិតកិច្ចប៉ុសិ៍កសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់