ព័ត៌មានជាតិ

សិស្សវិទ្យាល័យស្វាយធំ ប្រមាណ៥៥នាក់ កំពុងសង្រ្គោះព្យាបាល

សៀមរាបៈ កាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សិស្សថ្នាក់ទី៧ នៃ សាលាវិទ្យាល័យស្វាយធំ ប្រមាណ៥៥នាក់ ស្រី៣២នាក់ បានកើតអាការះ ឈឺក្បាល ហៀរទឹកភ្នែក និងរកក្អួត បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីគ្រូនាយកសាលាបានដឹកនាំ កម្លាំងនគរបាលប៉ុស្តិ៍កណ្តែក និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកប្រាសាទបាគង សហការណ៍ជាមួយ កម្លាំងគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង ដែលមានលោកសូរ ប្លាតុង ជាប្រធាន ចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងជូនក្មួយៗ សិស្សានុសិស្ស ខាងលើ ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ និងព្យាបាល។

ក្រោយធ្វើការពិនិត្យបរិវេណសាលា ទើបយើងដឹងថាមូលហេតុដែលបណ្តាលមកពីការដុតសំរាមក្បែរសាលារៀន បច្ចុប្បន្ន ស្ថានភាព ក្មួយៗសិ ក្សានុសិស្ស ខាងលើទាំង៥៥នាក់ មានភាពប្រសើរជាធម្មតាវិញហើយ៕

 

មតិយោបល់