ព័ត៌មានជាតិ

គ្រូចិនសែជំនាញខាងចាប់សសៃម្នាក់ ត្រូវរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន YONG SHENG បុកស្លាប់!

ភ្នំពេញ: បុរសវ័យចំណាស់ ជាគ្រូចិនសែជំនាញខាងចាប់សសៃម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ក្រោយពេលដែរបញ្ជួន
ទៅដល់មន្ទីរពេទ្យ ខណ:ពេលដែលទើបតែជិះកង់ចេញពីពិនិត្យសុខភាពហើយត្រូវរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន YONG SHENG បុក។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចច្រកផ្លូវចេញពីមន្ទីរពេទ្យ ជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក ក្នុងសង្កាតនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ផាត់ រ៉ា អាយុ ៥៣ឆ្នាំ មុខរបរជាគ្រូចាប់សសៃ ស្នាក់នៅផ្ទះលេខ ២២៦ ផ្លូវលំ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ចំណែកឯអ្នកបើកបររថយន្តបង្កមានឈ្មោះ ខឹម ពៅ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ ៨៧០ ផ្លូវលំ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុ បុរសជាជនរងគ្រោះបានជិះកង់ចេញពីពិនិត្យសុខសភាពនៅមន្ទីរពេទ្យ ជោរៃ ដោយជិះទន្ទឹមជាមួយនឹង រថយន្តក្រឡុកបេតុងមួយគ្រឿង ដែលមានម៉ាក HINO ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 5A-2150 ដែលបើកបរដោយបុរសម្នាក់ខាងលើ បើកចេញមកពីចាក់នៅក្នុងការដ្ឋានសំណង់ បុរីប៉េងហួត ខាងក្នុងដែរនោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយទាំង២គ្រឿង បានជិះទន្ទឹមគ្នានោះ លុះមកដល់ច្រកចេញខាងក្រៅដែលជាចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តក្រឡុកបេតុងនោះ បើកបត់ឆ្វេង ទៅគៀរ និង កិនទាំងមនុស្ស និង កង់ជាប់នៅខាងក្រោមបណ្តាលឲ្យបុរសរងគ្រោះរងរបួស យ៉ាងធ្ងន់ធ្ងរ ហើយត្រូវរថយន្តរបស់មន្ទីរពទ្យជោរៃចេញមកដឹកយកទៅសង្គ្រោះផងដែរ តែដោយសារតែរបួស ធ្ងន់ធ្ងរ ពេកក៏ដាច់ ខ្យល់ស្លាប់បាត់ទៅ។

ក្រោយពេលកើតហេតុ សាកសពរបស់បុរសរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ចំណែកឯបុរសអ្នកបើកបរ និង រថយន្តក្រឡុកស៊ីម៉ង់ត៍បង្កនិង កង់របស់ជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់