ខេត្តកណ្តាល ៖ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ , សមត្ថកិច្ចបង្ក្រាបបានរថយន្តមួយគ្រឿង ដឹកសត្វក្រួចក្លាស្សេចំនួន៦៤កេសស្មើនឹង៣២០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានលិខិតអនុញ្ញាត ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងគាំ ឃុំត្រែង ស្រុកកណ្ដាល ស្ទឹងខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។
បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាងទាំងអស់នេះទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការបន្តតាមនីតិវិធី ។ រថយន្តមួយគ្រឿងចំណុះ១តោន ម៉ាក KIA FRONTIER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២BA-៤០៥៣។
ប្រសិនបើគ្មានការអនុញ្ញាតពីមន្ត្រីច្រកព្រែកចាក ស្រុកកំពង់ត្រឡាច ខេត្តកំពត នោះទេ ឡានមួយគ្រឿងនេះ ក៏មិនអាចធ្វើចរាចរណ៍ ដោយដឹកសត្វក្រួចក្លាស្សេ គ្មានច្បាប់ ដោយរលូនបែបនេះដែរ ៕
មតិយោបល់