ព័ត៌មានជាតិ

អគ្គិភ័យឆេះសណ្ឋាគារ (ណៃអីន) ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយ បានឆាបឆេះនៅសណ្ឋាគារណៃអីន បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ រួមទាំងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះ បានកើតឡើងនៅបន្ទប់ដេកគ្មានលេខជាន់ទី២ ក្នុងសណ្ឋាគារយីហោ (ណៃអីន) ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ទើបង្កឲ្យមានអណ្ដាតភ្លើង និងផ្សែងហុយចេញមកក្រៅពីក្នុងបន្ទប់កើតហេតុ។

ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌទួគោកចំនួន៣គ្រឿង បានចេញមកអន្តរាគមន៍បាញ់ពន្លត់រយ:ពេលកន្លះម៉ោង ទើបភ្លើងរលត់អស់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២គ្រឿង សំណាល្អក្នុងហេតុការនោះ មិនបណ្តោលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕

មតិយោបល់