កូឡាឡាំពួរ៖ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ និងបានសម្លាប់អ្នកឡើងភ្នំ ៥នាក់ នៅពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាឲ្យផ្អាកការឡើងភ្នំ Mount Kinabalu ជាបណ្ដោះអាសន្ន បើទោះបីជាគ្រោះរញ្ជួយដីត្រូវបានស្ងប់ស្ងាត់ទៅហើយក្ដី។
Mount Kinabalu ជាភ្នំមួយដែលស្ថិតនៅលើកោះ Borneo របស់ប្រទេសម៉ាឡេស៊ី ហើយក៏ជាភ្នំមួយដែលទាកទាញបំផុតសម្រាប់អ្នកនិយមឡើងភ្នំផងដែរ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នវាត្រូវបានគ្រប់គ្រងដោយ Kinabalu Park ជាពិសេសគឺជាបេតិកភណ្ឌពិភពលោកមួយផងដែរ។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកាលពីព្រឹកមិញនេះ មានជម្រៅ១០គីឡូម៉ែត្រមានទីតាំងស្ថិតនៅត្រង់ចំណុច១៩គីឡូម៉ែត្រពីទីក្រុង Ranau និង៥៤គីឡូម៉ែត្រពីទីក្រុង Kota Kinabalu នៃរដ្ឋ Sabah៕
ព័ត៌មានជាតិ
មតិយោបល់