ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍ដើម្បីទប់ស្កាត់បទល្មើសនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់និងដកហូតថ្នាំញៀន៤កញ្ចប់តូចនិងម៉ូតូ៣គ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ទនៈ តេលា តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី១មានឈ្មោះ ឈុន ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-8031 រួមទាំងដកហូតថ្នាំញៀនមួយកញ្ចប់តូច , ទី២មានឈ្មោះ ម៉ុង សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតម៉ូតូមួយគ្រឿងម៉ាក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8600 រួមទាំងថ្នាំញៀន១កញ្ចប់តូច, ទី៣មានឈ្មោះ ណាត សុីនីត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី៤មានឈ្មោះ វឿន ចន្រ្ទា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា ដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីស្មាស់វេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1I-3964 រួមទាំងថ្នាំញៀន២កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំបញ្ជូនបន្តទៅតុលាការធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់