ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីក្មេងៗករណីជួញដូរខុសច្បាប់នូវសារធាតុញៀន…

បាត់ដំបង:នៅថ្ងៃចន្ទ៥កេីតខែស្រាពណ៍ឆ្នាំថោះ​ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២​៣វេលា ម៉ោង១៣និង២០នាទី នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង​ និងលោកវរ​សេនីយ៍ឯក​ សុខ​និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោ​កវរសេ​នី​យ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នា​យការិយាល័យនគរបាល​ប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានចុះប្រតិបត្តិការ​បង្ក្រា​បបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ​ល្មើស ជាក់ស្ដែង និងបានឃា​ត់​ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ស្រី ០៣​នាក់ និងវត្ថុតាងចាប់យកបាន រួមមានថ្នាំញៀនប្រភេ​ទមេតំហ្វេតាខ័ន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ១,៩៨ក្រាម (ទាំងសំបក) និងទូរស័ ព្ទដៃចំនួន ០៤គ្រឿង (ចាស់)ហើយថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ជនសង័្សយ និង វត្ថុតាង បច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ចូនទៅ សាលាដំបូងចាត់ការតាម នីតិ​វិធី ច្បាប់៕

មតិយោបល់