ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់អង្គុយលេងលើម៉ូតូ ត្រូវបានរថយន្តកិនចំប្រអប់ជើងបណ្តាលឲ្យរបួសធ្ងន់ ។
ករណីនេះកើតឡើងនៅម៉ោងប្រហែល៦ល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវ៧មករា ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងម៉ាកKIA ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1690 បើកបរដោយឈ្មោះ ឈាន អៀម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ពីលិចទៅកើត ដល់ចំណុចខាងលើ បានកិនប្រអប់ជើងជនរងគ្រោះឈ្មោះ អ៊ុក ផាន ភេទប្រុស អាយុ៦៣ឆ្នាំ ដែលគាត់កំពុងអង្គុយលើម៉ូតូ បណ្ដាលឲ្យរងរបួស បែកប្រអប់ជើងខាងស្តាំធ្ងន់ធ្ងរតែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់