ការញ៉ាំអាហារយប់ជ្រៅ ឬញ៉ាំច្រើនជ្រុលពេក មិនត្រឹមតែរំខានដល់ដំណេករបស់អ្នកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ។
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺហៅកាត់ថា CDC បានឲ្យដឹងថា ជំងឺគេងមិនលក់នៅសហរដ្ឋអាមេរិក បានក្លាយទៅជារឿងធម្មតាមួយក្នុងចំណោមជនជាតិអាមេរិកចំនួន ៤១លាននាក់។ នេះក៏ដោយសារតែពួកគេ ទទួលទានអាហារមិនបានត្រឹមត្រូវមុនពេលចូលគេង។
ហេតុដូច្នោះហើយ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ និងជៀសផុតពីបញ្ហាគេងមិនលក់ អ្នកគួរជៀសវាងអាហារទាំង ៦ប្រភេទនេះមុនពេលចូលគេង។
១.ការ៉េម
កម្រិតខ្ពស់នៃជាតិស្ករ ខ្លាញ់ និងកាបូអ៊ីដ្រាត ដែលមាននៅក្នុងការ៉េម អាចភ្ញោចដល់ខួរក្បាលបណ្តោលឲ្យមានបញ្ហាការគេង។
២.អាហារហិរ
ការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី International Psychology បានបង្ហាញថា អហារហិរអាចនាំឲ្យមានការឈឺចាប់ក្រពះ និងធ្វើឲ្យអ្នកមានអារម្មណ៍មិនងងុយគេងនៅពេលយប់។
៣.អាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករ
បើយោងតាមវិទ្យាស្ថានសុខភាពអាមេរិក បានបង្ហាញថា អាហារផ្អែមដូចជានំសូកូឡា ផលិតផលទឹកដោះគោ ភេសជ្ជៈប៉ូវកម្លាំង…មានផ្ទុកជាតិស្ករខ្ពស់ដែលអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ហើយវាក៏រួមចំណែកដល់ការគេងមិនលក់ដែរ ប្រសិនបើអ្នកញ៉ាំនៅពេលយប់។
៤.សាច់ក្រហម
ការទទួលទានសាច់ក្រហមនៅពេលយប់ មិនអាចធ្វើការរំលាយអស់ភ្លាមៗនោះទេ ហើយវានឹងស្នាក់នៅក្នុងក្រពះពេញមួយយប់ដែលបណ្តោលឲ្យមានបញ្ហាគេង។
៥.សូកូឡាខ្មៅ
ធាតុផ្សំដ៏សំខាន់នៅក្នុងសូកូឡាខ្មៅ គឺជាតិកាហ្វេអ៊ីន និងសារធាតុរំញោចដូចជា phenylethylamine និង anadamide ដែលអាចបណ្តោលឲ្យអ្នកឧស្សាហ៍ភ្ញាក់ដឹងខ្លួនប្រសិនបើទទួលទានមុនពេលចូលគេង។
៦.គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងច្រើនពេកនៅពេលយប់ អាចរំខានដល់ការគេង និងអាចឧស្សាហ៍ភ្ញាក់ដឹងខ្លួន ដោយសារតែការបត់ជើងតូច៕
ប្រភព៖ soha
មតិយោបល់