ឧត្តរមានជ័យៈ មានករណីអគ្គីភ័យដ៏គួរមួយបានបង្កការឆាបឆេះ តូបលក់អីវ៉ាន់ចាប់ហួយ១កន្លែង បណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែ កុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រា្រត ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។
ជនរងគ្រោះទី១ឈ្មោះ ថង់ ហូវ ភេទស្រី អាយុ៤២ឆ្នាំ មានជម្ងឺជាប់សសៃចង្កេះ (ត្រូវជាម្តាយ) ទី២ឈ្មោះ ចាន់ លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ (ត្រូវជាកូនបង្កើត) និងទី៣ឈ្មោះ ចាន់ លីតា ភេទស្រី អាយុ៧ឆ្នាំ (ត្រូវជាកូនបង្កើត) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិកើតហេតុ។
ចំណែកវត្ថុតាងដែលរងការខូចខាត តូបលក់អីវ៉ាន់ចាប់ហួយទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ និងសម្ភារៈទ្រព្យសម្បត្តិ នៅក្នុងតូបត្រូវឆេះខូចខាតទាំងស្រុង មូលហេតុគឺ បណ្តាលមកពីផ្ទុះសេរខ្សែភ្លើង។
ករណីនេះ ក្រោយទទួលបានព័ត៏មាន ភ្លាមៗនោះលោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ពន្លត់ដោយប្រើប្រាស់ទឹកអស់៣គ្រឿង ទើបអគ្គីភ័យរលត់ទៅវិញ៕
មតិយោបល់