ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ អគ្គិភ័យឆេះសំយ៉ាបអាគារ រោងចក្រក្តារបន្ទះ វូឌីងវូដ ប្រើទឹកពន្លត់អស់៥៥ ឡាន

ព្រះសីហនុ: កាលពីវេលាម៉ោង ១០ និង០៦ នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យ បានឆាបឆេះសំយ៉ាបអាគារ រោងចក្រក្តារបន្ទះ វូឌីងវូដ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍នេះ បានរលត់ទាំងស្រុង នៅវេលាម៉ោង ២ និង០០ នាទីរសៀល ថ្ងៃដដែល ដោយរថយន្តសមត្ថកិច្ចចំនួនសរុប ១២ គ្រឿងចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ៥៥ ឡាន។

-រថយន្តស្នងការដ្ឋានចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ ឡាន
-រថយន្តកងរាជអាវុធហត្ថចំនួន២ គ្រឿង ប្រើប្រាស់ទឹកអស់ ៩ ឡាន
-រថយន្តកំពង់ផែស្វ័យក្រុងព្រះសីហនុចំនួន ២ គ្រឿងប្រើប្រាស់ទឹកអស់
១៣ ឡាន
-រថយន្តមូលដ្ឋានរាមចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន
-អង្គភាព ង៧០ ចំនួន ២ គ្រឿង ប្រើប្រាស់ទឹកអស់ ២ ឡាន

សម្ភារ:ខូចខាត៖
-សំយ៉ាបអាគាររោងចក្រ ទំហំ ១១ម៉ែត្រ X ៣០ម៉ែត្រ និងកុងប្លាកេមួយចំនួន
-ឡ៏ចំហាយ ទំហំ ៤ម៉ែត្រ X ៧ម៉ែត្រ ទាំងស្រុង

មូលហេតុ៖ បណ្តាលមកពីកម្មករធ្វើខុសលក្ខណ:បច្ចេទេស នៅចំណុចឡ៏ចំហុយ បណ្តាលឲ្យផ្ទុះឆេះ ហើយភ្លើងបានរាលដាលឆេះក្តាកុងប្លាកេ ដែលដាក់នៅសំយាបជិតឡ៏ចំហុយ។

ករណីនេះ បណ្តាលឲ្យរងរបួសស្រាលមនុស្សចំនួន ២ នាក់ ភេទប្រុស ជាកម្មករនៅកន្លែងឡ៏ចំហុយ៕

មតិយោបល់