ព័ត៌មានកីឡា

Barcelona ឡើងផ្តាច់ព្រ័ត្រ ខណៈ Coutinho ស៊ុតគ្រាប់ដំបូង

ក្រុម Barcelona បានបន្តឱកាសក្នុងការការពារជើងឯក Copa dey Rey ទៀតហើយ ក្រោយពីទម្លាក់ក្រុម Valencia នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សរុបទាំងពីរជើង ៣-០ ។

ក្នុងនាមជាក្រុមជើងឯកចាស់ Barcelona ពិតជាមិនឲ្យដូច Real Madrid ដែលគ្មានឱកាសក្នុងការការពារជើងឯករបស់ពួកគេឡើយ។ ជាក់ស្តែងណាស់ Barcelona បានទម្លាក់ក្រុមជើងខ្លាំង Valencia ក្នុងលទ្ធផល ៣-០ សរុបទាំងពីរជើង ដែលក្នុងដី Barcelona ១-០ និងដី Valencia ២-០ ។ យ៉ាងណាវិញនោះ កីឡាករចំណូលថ្មី Philippe Coutinho អាចរកបានគ្រាប់បាល់​ដំបូង ឲ្យក្រុម Barcelona ហើយ ក្រោយពីផ្លាស់ទៅកាន់ក្រុមអេស្ប៉ាញមួយនេះ កាលពីរដូវរំហើយកន្លងមក។ ការរកគ្រាប់បាល់ដំបូងនេះដែរ បង្ហាញឲ្យឃើញថា Coutinho គឺជាកីឡាករដ៍សំខាន់មួយរូប ដែលក្រុម Barcelona ទិញមកមិនខុសបំណង​ឡើយ ព្រោះថាទម្រង់លេងរបស់កីឡាករប្រេស៊ីលរូបនេះ ពិតជាល្អមិនចាញ់ Neymar ប៉ុន្មានឡើយ។

ដូច្នេះហើយ ក្រុម Barcelona បានឡើងទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រ Copa dey Rey នៅរដូវកាលនេះទៀតហើយ ដោយត្រូវជួបជាមួយក្រុម Sevilla ។

https://www.youtube.com/watch?v=xmupkoVfUnQ

មតិយោបល់