ព័ត៌មានជាតិ

ឃាត់ខ្លួន៤នាក់ជាបន្តបន្ទាប់ ខណៈឆែកឃើញគ្រឿងញៀន៤០កញ្ចប់!

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង៣រសៀល ​ថ្ងៃទី​៧ ​ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដោយប្រើវិធានតាមមាត្រា៧៩ ​បានឃាត់ខ្លួនជនសង្ស័យ​២នាក់ ពាក់ព័ននឹងករណីគ្រឿងញៀន ស្ថិតនៅចំណុចភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទី១ឈ្មោះ អ៊ឹម ភិន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ
ទី២​ឈ្មោះ រស់ រ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឆែកឆេរលើខ្លួនជនសង្ស័យរកឃើញ ម្សៅក្រាមពណ៌ស សង្ស័យថាថ្នាំញៀនចំនួន​២កញ្ចប់។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួល ពី​ព្រះរាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងបានបន្តឆែកឆេរលំនៅឋានឈ្មោះ រស់ រ៉ាត់ ស្វែងរកវត្ថុតាងលទ្ធផលឆែកឆេរ រកឃើញម្សៅក្រាមពណ៌ស សង្ស័យ​ថ្នាំញៀនចំនួន​១កញ្ចប់ ​សរុប​៣កញ្ចប់)។

លុះដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កម្លាំងផែនប្រឆាំងគ្រឿងញឿន នៃអធិការនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលស្រុកស្នួល​ ​ធ្វើការ​ឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ទៀត ទី១​ឈ្មោះ គាំ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ
និងទី២​ឈ្មោះ ថៃ សុគន្ធា ភេទស្រី អាយុ២៧ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់ស្នាក់នៅផ្ទះជួលភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេតក្រចេះ ឆែកឆេររកឃើញម្សៅក្រាមពណ៌ស សង្ស័យថាថ្នាំញៀនចំនួន៣៧កញ្ចប់ និងចាប់យកសម្ភារៈ រួមមាន ម៉ូតូ​១គ្រឿង ទូរសព្ទដៃ​៣គ្រឿង គ្រឿងអលង្ការមួយចំនួន សរុប​១ករណីថ្នាំញៀន៤០កញ្ចប់ មនុស្ស​៤នាក់​។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការនគរបាលស្រុកតូ្បងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការ​តាមនិតិវិធីច្បាប់៕


មតិយោបល់