ភ្នំពេញៈ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានសម្រុកទៅអន្រាគមន៍ពន្លត់អគ្គភ័យមួយដែលបានឆាបគ្រឿងក្នុងផ្ទះល្វែងមួយកន្លែងទាំងព្រឹក ដែលនគរបាលបានសង្ស័យថា បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងលេខ១៥ផ្លូវលំ បុរីសន្តិភាព១ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា ស្រ្តីដែលជាម្ចាស់ផ្ទះឆេះនេះឈ្មោះ ហួរ សុខឡាង អាយុ៤៦ឆ្នាំ មុខរបរ លក់ដូរ ហើយនៅមុនពេលកើតហេតុគាត់បានស្ថិតនៅក្នុងផ្ទះនោះ ស្រាប់តែបានឃើញមានផ្សែងហុយពេញក្នុងផ្ទះរបស់គាត់។ ពេលនោះគាត់បានឡើងទៅមើលខាងលើទើបឃើញភ្លើងកំពុងឆាបឆេះរានកុងម៉ាក៏ស្រែកឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកជិតខាងបាននាំគ្នាជួយពន្លត់រហូតដល់ជាងកន្លះម៉ោងក្រោយទើបរលត់ទៅវិញ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២បានចេញអន្តរាគមន៍ ដោយបានហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងពីអង្គភាព៧១១និងរថយន្តដែលប្រចាំការប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យទៅផងដែរ។ ប៉ុន្តែពេលទៅដល់ប្រជាពលរដ្ឋបានពន្លត់រលត់មុនទៅហើយទើបមិនបានបាញ់ពន្លត់ឡើយហើយ ភ្លើងបានឆេះអស់រានកុងម៉ានិងក្រដាស់សែនព្រមទាំងក្រណាត់មួយចំនួននៅក្នុងផ្ទះនោះប៉ុណ្ណោះ និងសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី៕
https://youtu.be/h2Eh7um0Dwc
មតិយោបល់