ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ សមត្ថកិច្ចខណ្ឌទួលគោក បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបាន២ក្រុម

ភ្នំពេញៈ រយៈពេលតែ៣ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបាន ២ក្រុម ដែលមានគ្នាចំនួន១៥នាក់ មកធ្វើការបង្ហាញមុខនៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ក្រោមការដឹកនាំរបស់លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ កាលពីម៉ោង១១ និង៥នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នេះ។

ក្រោមការដឹកនាំបញ្ជាពី នាយឧត្តមសេនីយ៍ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញរួចមក ជាលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ យកម៉ូតូក្នុងរាជធានីភ្នំពេញ និងឆ្លងតាមការស្រាវជ្រាវតាមជំនាញ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ការិយាល័យនរគបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលទាំង១២ខណ្ឌ អធិការដ្ឋាននរគបាលស្រុកអង្គស្នួល ខេត្តកណ្តាល និង ស្នងការដ្ឋាននរគបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្លន់ម៉ូតូក្នុងរាជធានីភ្នំពេញ ចំនួន២ក្រុម សរុប១៥នាក់ មានទាំងអ្នកទទួលផលចោរកម្មចំនួន២នាក់ និងដកហូតម៉ូតូចំនួន១៥គ្រឿង ក្នុងករណីប្លន់១៣លើក មានកាំភ្លើងK54មួយដើម, ថ្នាំញៀន៥១កញ្ចប់ (ធំ-តូច) និងកាំបិតប៉័ងតោ។

ជនសង្ស័យដែលធ្វើសកម្មភាពទទួលផលចោរកម្មនៅក្នុងករណីប្លន់មានឈ្មោះ ១ឈ្មោះ លៀង ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។ជនសង្ស័យទី២ឈ្មោះ មណ្ឌល ឧត្តម (ហៅដំ) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ។ ចំពោះជនសង្ស័យមានឈ្មោះ មណ្ឌល ឧត្តម (ហៅដំ) ក្រៅពីទទួលផលចោរកម្ម ជនសង្ស័យនេះក៏បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ និងរួមនិងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកសេសសល់ ដែលកំពុងគេចខ្លួន សមត្ថកិច្ចកំពុងតែបន្តធ្វើការស្វែងរកចាប់ខ្លួនជាបន្តទៀត ៕

បង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ

មតិយោបល់